ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ ស.រ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៏ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ ស.រ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជំនាញ ក្រោមអធិបតីភាព ឯឧត្តម ឃិន ញ៉ាណអភិបាលរងខេត្តឧត្តរមានជ័យ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ប្រតិភូតំណាងនាយកដ្ឋានថវិកានីយកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការចូលរួមពីសំណាក់លោកអនុប្រធានរតនាគារខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោកលោកស្រីប្រធាន អនុប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញនិងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕

ព័ត៌មានទាក់ទង